ព័ត៌មានជាតិ

កម្ពុជា រំពឹងថា ទំហំពាណិជ្ជកម្ម កើនដល់២០០ប៊ីលានដុល្លារ ត្រឹមឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរំពឹងទុក ខ្ពស់ ចំពោះគោលដៅបង្កើន ទំហំពាណិជ្ជកម្ម ឲ្យកើនដល់២០០ប៊ីលាន ត្រឹមឆ្នាំ២០២២ តាមរយៈការ ជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា ។

ក្នុងកិច្ចប្រជុំកំពូល «អាស៊ាន-ឥណ្ឌា លើកទី១៧» តាមរយៈប្រព័ន្ធវិដេអូ នៅទីស្ដីការក្រសួង នារសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ អំពីសារសំខាន់នៃការបន្ដគាំទ្ររប ស់ឥណ្ឌាក្នុងវិស័យតភ្ជាប់ ទាំងរូបវ័ន្ដ និងឌីជីថល ដល់អាស៊ាន ជាពិសេស សម្រាប់បណ្ដាប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងរៀតណាម (CLMV) តាមរយៈគំនិតផ្ដួចផ្ដើមសមាហរណកម្មអាស៊ាន (IAI) និងការអនុវត្តផែនការមេស្ដីពី ការតភ្ជាប់អាស៊ាន ឆ្នាំ២០៥០ ។

លោកក៏បានសម្ដែង ការរំពឹងទុកខ្ពស់ចំពោះ គោលដៅបង្កើនទំហំពាណិជ្ជកម្ម ឲ្យកើនដល់២០០ប៊ីលាន ដុល្លារ ត្រឹមឆ្នាំ២០២២ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-ឥណ្ឌា និងការពន្លឿនការតភ្ជាប់ ជាពិសេស ជំរុញការ អនុវត្តនូវគម្រោងផ្លូវហាយវ៉េត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ជាមួយនឹងការពង្រីកតំណភ្ជាប់បន្ថែម មកដ ល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ឲ្យបញ្ចប់តាមការគ្រោងទុក ។

ឆ្លៀតឱកាសនោះដែរ ថ្នាក់ដឹកនាំអាស៊ាន និងឥណ្ឌា បានសម្ដែង និងការប្ដេជ្ញាយ៉ាងម៉ឹងម៉ាត់ ដើម្បីដោះ ស្រាយបញ្ហាប្រឈមនានា តាមរយៈការពង្រឹង និងពង្រីកនូវទំនាក់ទំនង រវាងតំបន់ទាំងពីរឲ្យកាន់តែស៊ី ជម្រៅ ។ ភាគីទាំងពីរ នឹងបន្ដកិច្ចខិតខំប្រឹងប្រែងពង្រឹង កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងក្នុងក្រប ខណ្ឌទេ្វភាគី និងពហុភាគី ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សកលភាវូពាណិជ្ជកម្ម និងប្រព័ន្ធពាណិជ្ជកម្មពហុភាគី តាមរយៈការពង្រឹង កិច្ចសហការបន្ថែមទៀត ក្នុងការតភ្ជាប់ទាំងផ្នែកទន់ និងរឹង ការលើកក ម្ពស់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍវិស័យ ឌីជីថល ជាដើម៕

To Top