កោះកុង: ទីបញ្ជាការតំបន់ប្រតិបត្តិការសឹង រងខេត្តកោះកុង នៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០២០ បានបើកកិច្ចប្រជុំពិភាក្សាការងារសាងសង់ ជួសជុលទីលានផ្នូរយុទ្ធជន ខេត្តកោះកុង ដោយមានការចូលរួមក្រោមអធិបតីភាព ឯ.ឧ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាប្រធានគណៈកម្មការ ក្រុមការងារសាងសង់ ទីលានផ្នូរយុទ្ធជនលើកទី១ លោកស្រី មិថុនា ភូថង អភិបាល ខេត្តកោះកុង និងមេបញ្ជាការមេបញ្ជារង តំបន់ប្រតិបត្តិការសឹងរងខេត្ត អាវុធហត្ថខេត្តស្នងការ នគរបាលខេត្ត ប្រធានមន្ទីរគ្រប់ស្ថាប័ន អង្គភាពខេត្តជាសមាជិកផងដែរ ។
នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងឲ្យដឹងថា ជាកិច្ចដើម្បីតបស្នងសងគុណ យុទ្ធមិត្តនាយទាហ៑ានពលទាហ៑ាន ដែលបានលះបង់អាយុជីវិត ក្នុងសម័យសង្គ្រាម ដើម្បីបូរណៈភាពការពារប្រទេសជាតិ មាតុភូមិនិង ការពារអាយុជីវិត ប្រជាពលរដ្ឋនិង ដើម្បីឈានរកសន្តិភាព ជូនប្រទេសជាតិនិង ប្រជាពលរដ្ឋដោយមិនគិត ពីការលះបង់អាយុជីវិតឡើយ ។
នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងបន្តថា ក្នុងសម័យសង្រ្គាម នាយទាហ៑ានពលទាហ៑ានយើង បានលះបង់អាយុជីវិតច្រើនណាស់ ដើម្បីការពារប្រទេសជាតិ ឲ្យបានគង់វង្សហើយ ដើម្បីតបស្នងសងគុណ និងគោរពនូវវិញ្ញាណក្ខ័ន្ធ ដល់យុទ្ធជនដ៍អង់អាចក្លាហ៑ាន ដែលហ៑ានលះបង់អាយុជីវិត នៃមាតុប្រទេសនិងអនុវត្តន៍ នូវអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងអនុវត្តន៍ក្រោមការចង្អុលបង្ហាញ របស់ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីស្ថាបនាតំបន់មួយនេះ ឲ្យសាកសមនិងប្រែក្លាយ ជាតំបន់គុណនូកូរៈដើម្បីយុទ្ធជនយើង ។
នាយឧត្តមសេនីយ៍ បានថ្លែងបន្តថា ក្នុងរយៈពេលនេះយើងធ្វើយ៉ាងដូចម្តេច ឲ្យការសាងសង់ជួលជុលទីលានផ្នូរ យុទ្ធជនឲ្យបានលឿននិងឆាប់រហ័ស។ ប៉ុន្តែការស្ថាបនាទីនេះឡើង យើងធ្វើបណ្តើរនិងកៀងគររកមូនិធិសប្បុរសជន បណ្តើរ ប៉ុន្តែការសាង់សង់ជុសជុលទីលានផ្នូរយុទ្ធជន មិនឲ្យហួសពី៣ឆ្នាំឡើយ ។ ការសាងសង់តំបន់នេះមានទំហ៊ុំដី៩៥០០ ជាងម៉ែត្រការ៉េ ក្នុងចំណុចសពយុទ្ធជន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា ជាគោលការណ៍យើងត្រូវរចនាបទខ្មែរ ទាំងអស់ស្ថាបយៈករខ្មែរ យើងកំពង់សិក្សានិងកែលម្អបន្ថែមទៀត នូវរចនាបទរូបស្ថាបនឹកអង្គរបន្ថែម ហើយប្រវត្តិទីតាំងនេះ យើងបានដាក់សាកសពយុទ្ធពល ដែលបានពលីជីវិតដើម្បីបូរណៈភាពទឹកដីនេះ តាំងពីខែកក្កដាឆ្នាំ១៩៧៩ មកម្លេះរហូតដល់ឆ្នាំ១៩៩៩ មូលហេតុឈប់សពយុទ្ធជន នៅទីនេះពីប្រទេសជាតិយើង មានវត្តអារាម មានព្រសង្ឃច្រើន ក្រោយមានការរីកចំរើន មានសន្តិភាពហើយបងប្អូន ក្រុមគ្រួសារនៃសព បានយកទៅបូជា នៅវត្តភាគច្រើន ៕