ព័ត៌មានជាតិ

ចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ៣០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ

ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។

ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ 200 ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន ៣០%។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-បច្ចេកវិទ្យាព័ត៌មាន, ២-វិទ្យាសាស្រ្តអប់រំ, ៣-បង្រៀនភាសាអង់គ្លេស, ៤-គ្រប់គ្រងណិជ្ជកម្ម, ៥-នីតិសាស្រ្ត, ៦-រដ្ឋបាលសាធារណៈ, ៧-ទំនាក់ទំនងអន្តរជាតិ, ៨-វិទ្យាសាស្រ្តនយោបាយ, ៩-គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១០-ម៉ាឃីទីង និង ១១-ធនាគារនិងហិរញ្ញវត្ថុ។

ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖ ១-នីតិសាស្រ្ត, ២-វិទ្យាសាស្រ្តអប់រំ, ៣-សេដ្ឋកិច្ចកសិកម្ម, ៤-វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥-គ្រប់គ្រងពាណិជ្ជកម្ម, ៦-រដ្ឋបាលសាធារណៈ ៧-ទំនាក់ទំនងអន្តរជាតិ និង៨-វិទ្យាសាស្រ្តនយោបាយ។

សូមគូសបញ្ជាក់ថា ក្នុងបរិការណ៍ជំងឺកូវីដ១៩ និងក្នុងបរិបទ នៃសង្គមពុទ្ធិក្នុងសម័យកាលឧស្សាហកម្មទី៤ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននិងកំពុងបណ្តុះបណ្តាល និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត តាមបែបឌីជីថល (Digital) ដោយប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក (E-Learning) ផ្ទាល់ខ្លួន ប្រកបដោយគុណភាពខ្ពស់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។

ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕

To Top