Covid-19

ប្រមុខការពារជាតិ៖ ករណីចម្លងមេរោគកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ សម្រាប់ពិភពលោកទាំងមូល រួមទាំងកម្ពុជា

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះបានលើកឡើងថា ករណីចម្លងមេរោគកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ សម្រាប់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ ៣ វិច្ឆិកា។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គហ្វេសប៊ុក សម្ដេចពិជ័យសេនា ទៀ បាញ់ បានសរសេរយ៉ាងដូច្នេះថា «ករណីចម្លងមេរោគកូវីដ-១៩ នៅតែជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ សម្រាប់ពិភពលោកទាំងមូល រួមទាំងកម្ពុជាផងដែរ ជាពិសេសបន្ទាប់ពីព្រឹត្តិការណ៍ ៣ វិច្ឆិកា»។

ក្នុងឱកាសនេះផងដែរ សម្ដេចពិជ័យសេនា ក៏បានអំពាវនាវសូមអោយបងប្អូនដែលមាន ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា ទាំងដោយផ្ទាល់ និងដោយប្រយោល បន្តធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់ និងអនុវត្តឱ្យបានត្រឹមត្រូវ តាមការណែនាំ របស់ក្រសួងសុខាភិបាល។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន៣០២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ២៨៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសរុប១៣នាក់ (គ្មានអ្នកស្លាប់)៕

To Top