ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានណែនាំទៅដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ ខណៈបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារក៏បានមកដល់។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា បច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ហើយខ្យល់ត្រជាក់នៃរដូវរងារបានមកដល់ ដូច្នេះដើម្បីការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺដង្កាត់អាចកើតមានជាយថាហេតុ បណ្តាលមកពីអាកាសធាតុប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសអ្នករស់នៅក្នុងតំបន់មានអាកាសធាតុចុះត្រជាក់ខ្លាំង ត្រូវការពារសុខភាព និងបង្ការជំងឺផ្សេងៗ។
ក្រសួងបន្តថា ក្នុងចំណោមជំងឺតាមរដូវកាលដែលជួបប្រទះញឹកញាប់ ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ នៅចន្លោះពីខែធ្នូ ដល់ខែមករានៃឆ្នាំគឺ ភាគច្រើនមានជំងឺផ្លូវដង្ហើមដែលមិនត្រូវនឹងអាកាស ធាតុត្រជាក់ ឬជាប្រភេទអាល់លែកហ្ស៊ី និងជំងឺផ្លូវ ដង្ហើមបណ្តាលមពីវីរុស និងមេរោគស្ត្រិបតូកូក បង្កឲ្យមានរោគសញ្ញាដូចជា គ្រុនផ្តាសាយ ហៀរសំបោរ រលាកបំពង់ក ក្អក និង រលាកក្រពះ ពោះវៀនដោយពពួកវីរុស៕១
![](https://dap-news.com/wp-content/uploads/2020/11/79CEC098-6FFF-41A0-9CA9-84A9C1F191B5-1-716x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/35121A4C-A4E1-427C-8571-EE3712D78362-1-716x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/967D9DA8-BC92-40DD-A256-5AB9D0147B06.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)