ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ឆ្លើយតបវិញថា ការចោទប្រកាន់ របស់សកម្មជនអតីត គណបក្សសង្គ្រោះជា តិ (CNRP) គ្មានមូលដ្ឋានច្បាស់លាស់ ដែលបានចោទថា អង្ករកម្ពុជាកំពុងនាំចេញ ទៅប្រទេសអូស្ត្រាលី មាន ការជាប់ពាក់ព័ន្ធ ទៅនឹងការរំលោភសិទ្ធិមនុស្ស។
យោងតាមសេចក្ដីថ្លែងការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា មានការសោកស្តាយ និងហួសចិត្តជាខ្លាំង ចំពោះទង្វើថ្មីៗបស់ជនអគតិ មួយក្រុមតូច ដែលមានចេតនា និងមហិច្ឆតាអាក្រក់លើវិស័យស្រូវអង្ករកម្ពុជា ជាពិសេស ទៅលើផលប្រយោជ ន៍របស់កសិករខ្មែរ ដែលទង្វើនេះត្រូវបានធ្វើឡើង ដោយអតីតក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ នៅក្នុងតំ បន់មួយនៃប្រទេសអូស្ត្រាលីដែលដឹកនាំដោយ ឈ្មោះ ខៀវ ដារ៉ា ដែលបានតាំងខ្លួនថា ជាអ្នកតំណាងឲ្យពល រដ្ឋខ្មែរ-អូស្ត្រាលី ហើយបានដាក់ញ្ញត្តិទៅតំណាងរាស្ត្រអូស្ត្រាលីមួយរូប ដោយបានចោទថា អង្កររបស់កម្ពុជា ដែលបាននិងកំពុងនាំចេញទៅប្រទេសអូស្ត្រាលី មានការជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
សហ័ពន្ធស្រូវអង្ករ បន្ដថា នេះជាការប្រឌិតរឿងដែលគ្មានមូលដ្ឋាន និងទឡ្ហីករណ៍ការពិតណាបន្តិចសោះក្រៅ ពីការចង់បំផ្លាញផលប្រយោជន៍របស់ប្រទេសកម្ពុជា ជាពិសេស ផលប្រយោជន៍របស់កសិករខ្មែរដែលតំណាង ឲ្យប្រជាជនមួយភាគធំដែលជាកម្លាំងចលករនៃសេដ្ឋកិច្ច ហើយវិស័យស្រូវអង្ករនេះ បាននឹងកំពុងផ្តល់ការងារ ជូនប្រជាជនកម្ពុជាប្រមាណជា ៣៧% ឬ ជាង៣.២លាននាក់ ក្នុងនោះស្រ្តីចំនួនជាង ១.៦លាននាក់ ស្រប ពេលដែលកម្ពុជាកំពុងទទួលរងនូវឥទ្ធិពលហានិភ័យជំងឺរាតត្បាតកូវីដ១៩ គ្រោះរាំងស្ងួតកាលពីពាក់កណ្តាល រដូវវស្សា និងគ្រោះទឹកជំនន់ទឹកភ្លៀងចុងរដូវវស្សា។
ជាងនេះទៅទៀត សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ក្នុងការដាំដុះដែល បានធ្វើឲ្យកិត្តិនាម នៃគ្រាប់អង្ករកម្ពុជាមានគុណភាព និងត្រូវបានទទួលស្គាល់ថា ជាអង្ករដែលល្អបំផុតលើពិ ភពលោក តាមរយៈពានរង្វាន់អង្ករល្អបំផុតផ្តាច់គេ នៅលើពិភពលោក ( The World Best Rice ) ក្នុងឆ្នាំ ២០១២ ២០១៣ ២០១៤ និងឆ្នាំ ២០១៨។ សហ័ពន្ធស្រូវអង្ករ ថា «ការចោទប្រកាន់ដែលលើកឡើងដោយ ក្រុមអគតិមួយចំនួននោះគឺ ជាចេតនាអាក្រក់ក្នុងការបំផ្លាញកេរ្តិ៍ឈ្មោះអង្ករខ្មែរ និងមោទនភាពរបស់ប្រជាកសិ ករខ្មែរ»។
សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងថា ប្រជាកសិករខ្មែរដែលជាម្ចាស់ស្រែជាង ២.៥ លានហិកតា ដែលជាមរតកទទួល បានពីការបែងចែកដោយសមធម៌ ក្រោយរបបប្រល័យពូជសាសន៍ ត្រូវបានផ្តួលរំលំ ហើយដែលបានក្លាយជាមរតកប្រចាំគ្រួសារនីមួយៗនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការការពារ និងផ្តល់អត្ថប្រយោជន៍នានា ជាក់ស្តែងលើការផ្តល់ប័ណ្ណគ្រប់គ្រងកម្មសិទ្ធិដីធ្លីច្បាស់លាស់ ដល់ប្រជាកសិករជាម្ចាស់ស្រែ ដែលមិនអាចឲ្យជនណាមួយមករំលោភបំពាន ឬយកជាកម្មសិទ្ធិបានឡើយ ផ្ទុយពីអ្វីដែលពួកជនគ្មានមនសិការ និងអគតិមួយចំនួន បាននិងកំពុងតែប្រឌិតរឿងចង់បំផ្លាញកសិករខ្មែរ ដោយភ្ជាប់វិស័យស្រូវអង្ករខ្មែរជាមួយរឿងនយោបាយ។
សូមរំលឹកថា ជាច្រើនឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងការបង់ពន្ធលើដីស្រែ និងពន្ធគ្រប់ប្រភេទលើធាតុចូលកសិកម្ម គ្រាប់ពូជកសិកម្ម សម្ភារៈ និងគ្រឿងយន្តកសិកម្ម ព្រមទាំង គោលនយោបាយអគ្គីសនី សម្រាប់កសិកម្មផងដែរ៕
ដោយ ៖ អេង ប៊ូឆេង