ព័ត៌មានជាតិ

ប.ស.ស៖ ប្រាក់ឧបត្ថម្ភ គ្រោះថ្នាក់ការងារ ក្នុងករណី បាត់បង់សមត្ថភាព បណ្តោះអាសន្ន

ករណីកម្មករនិយោជិត ជាជនរងគ្រោះ ត្រូវឈប់សម្រាក ពីការងារ ដើម្បីព្យាបាល មិនថានៅ មន្ទីរពេទ្យ ឬនៅផ្ទះ (អាស្រ័យលើសំបុត្របញ្ជាក់ ពីគ្រូពេទ្យ) កម្មករនិយោជិត នឹងទទួលប្រាក់បំណាច់ ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃរបស់ពួកគេ គិតចាប់ពីថ្ងៃទី ២ បន្ទាប់ពីថ្ងៃកើតហេតុ រហូតដល់មុខរបួសជាសះស្បើយ។

បន្ថែមពីនេះ បើជនរងគ្រោះនោះ គ្រូពេទ្យតម្រូវឱ្យមានអ្នកមើលថែ នោះពួកគាត់នឹង ទទួលបានប្រាក់ឧបត្ថម្ភ ស្មើនឹង ៥០% នៃប្រាក់ឧបត្ថម្ភ របស់ជនរងគ្រោះ ដែលទទួលបាន។

បញ្ជាក់៖ ថ្ងៃកើតហេតុ ប.ស.ស. មិនផ្តល់ជូនប្រាក់ឧបត្ថម្ភ នោះទេ ហើយនិយោជក ជាអ្នកទទួលខុសត្រូវ ៕

To Top