ភ្នំពេញ ៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជា ជាប្រទេសដែលមានភាពសម្បូរបែប និងទាក់ទាញ ហើយក៏ជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុត នៅក្នុងតំបន់ផងដែរ។ ជាមួយនឹងកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងសង្គម ប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិសេរីភាពស្មើគ្នា តែស្ថិតនៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ។ ជីវភាពរស់នៅរបស់ពួកគាត់ ក៏មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ខណៈផ្សារទំនើប និងភោជនីយដ្ឋានជាច្រើន ក៏កំពុងតែរីកដុះដាលឡើង ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។ ប្រជាជនភាគច្រើនរីករាយ នឹងជីវិតរស់នៅបែបទាន់សម័យ និងស៊ីវិល័យ ដោយពួកគាត់ប្រើប្រាស់បណ្តាញ សង្គមដើម្បីទំនាក់ទំនងគ្នា ចូលចិត្តប្រើប្រាស់ផលិតផលប្រណីតៗ ញ៉ាំអាហារនៅខាងក្រៅ និងចូលចិត្តសាកល្បង ចំណីអាហារប្លែកៗ ជាច្រើនប្រភេទទៅតាមចំណង់ ចំណូលចិត្តរៀងៗខ្លួន។
សព្វថ្ងៃនេះ ប្រជាជនយើងមានជម្រើសច្រើន ក្នុងការញ៉ាំចំណីអាហារនានា ។ ទោះយ៉ាងណាក៏ដោយ មិនមែនរាល់ចំណីអាហារទាំងអស់នោះសុទ្ធតែល្អ ចំពោះសុខភាពនោះទេ។ អាហារខ្លះមានផ្ទុកជាតិស្ករខ្ពស់ ខណៈអាហារផ្សេងទៀត ជាពិសេសអាហារបែបបំពង ឬចៀន មានផ្ទុកកូឡេស្តេរ៉ុលខ្ពស់។ ការញ៉ាំអាហារនៅខាងក្រៅ ឬក៏ខ្ចប់យកទៅផ្ទះ ភាគច្រើនមិនមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ បានគ្រប់គ្រាន់ ដែលរាងកាយរបស់យើងត្រូវការនោះទេ ។
ការធ្វើឱ្យជីវិតរស់នៅប្រកបដោយសុខភាពល្អ និងមានភាពរីករាយ មិនមែនជារឿងងាយស្រួលឡើយ។ ភាពមមាញឹកនៃការងាររបស់ប្រជាជនយើង ជាហេតុនាំឱ្យពួកគាត់មិនមាន ពេលវេលាគ្រប់គ្រាន់ ដើម្បីធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងចំណុចផ្សេងទៀត អាចបណ្តាលមកពី ខ្វះការតាំងចិត្តខ្ពស់ ឬក៏មានអារម្មណ៍ថា ហត់នឿយពីការងារក៏ថាបាន។ ទម្លាប់ល្អរបស់យើងរាល់ថ្ងៃ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំង ទៅលើសុខភាព និងគុណភាពនៃជីវិត ។
ដើម្បីផ្លាស់ប្តូរទម្លាប់មិនល្អ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព យើងចាំបាច់ត្រូវបង្កើតទម្លាប់ថ្មី ដោយបញ្ចូល នូវការហាត់ប្រាណឱ្យបានទៀងទាត់ ញ៉ាំបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងកំណត់បរិមាណជាតិខ្លាញ់ ស្ករ និងអំបិល។ ទាំងអស់នេះនឹងនាំឱ្យយើង ទទួលបាននូវសុខភាពល្អ ។
អាហារូបត្ថម្ភល្អគួបផ្សំ នឹងសកម្មភាពរាងកាយ ពោលគឺការហាត់ប្រាណ ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការធ្វើឱ្យជីវិតរស់នៅប្រកប ដោយភាពរីករាយ និងមានសុខភាពល្អ។ រាងកាយរបស់យើងអាច ទទួលបានសារធាតុចិញ្ចឹម វីតាមីន និងសារធាតុរ៉ែដែលយើងត្រូវការជាចាំបាច់ដើម្បីទ្រទ្រង់ប្រព័ន្ធរាងកាយ ហើយរឹតតែមានសារសំខាន់បំផុតសម្រាប់សុខភាព និងការលូតលាស់របស់កុមារ ។
ណេសត្លេ បាននឹងកំពុងផ្តល់ជូនអតិថិជន នូវផលិតផលដែលមានរសជាតិឆ្ងាញ់ ជាមួយនឹងសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ ជាច្រើនមានដូចជា៖ ទឹកដោះគោឆៅ សញ្ញាខ្លាឃ្មុំ ម៉ៃឡូ ណេសកាហ្វេ និងម៉េកគី ជាដើម។ ផលិតផលទាំងអស់នោះសុទ្ធសឹង តែជាផលិតផល ដែលត្រូវបានផលិតឡើង តាមបែបវិទ្យាសាស្ត្រ និងជាប្រភពអាហាដ៏សំខាន់ ដែលផ្តល់នូវជីវជាតិបំប៉ន ដល់សមាជិកគ្រួសារម្នាក់ៗគ្រប់ជំនាន់ ពីក្រុមហ៊ុនណេសត្លេអស់ រយៈពេលជាង ១៥០ ឆ្នាំមកហើយ។
ថ្មីៗនេះ ក្រុមហ៊ុន ណេសត្លេ ដែលជាក្រុមហ៊ុនអាហារូបត្ថម្ភ និងភេសជ្ជៈធំជាងគេបំផុតនៅលើពិភពលោកបានរៀបចំកម្មវិធី «ណេសត្លេ សុខភាពល្អ ផ្ទះរីករាយ» ដែលនឹងប្រព្រឹត្តទៅ នៅតាមបណ្តារាជធានី-ខេត្តចំនួន ១៦ ចាប់ពីថ្ងៃទី ៤ ខែតុលា រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០នេះ។ កម្មវិធីនេះ នឹងត្រូវធ្វើឡើងជារៀងរាល់ថ្ងៃ នៅតាមផ្សារនានាទូទាំងប្រទេស ដោយផ្តល់ជូននូវការអប់រំសុខភាពជាច្រើនរួមមាន៖ ការពិនិត្យសន្ទស្សន៍ម៉ាសរាងកាយ (BMI) ការភ្លក្សផលិតផល ការចាប់ឆ្នោតយករង្វាន់ ព្រមទាំងការវាស់សម្ពាធឈាម និងការធ្វើតេស្តឆ្អឹងដោយឥតគិតថ្លៃ រួមនឹងដំបូន្មានសំខាន់ៗ ដោយផ្អែកលើលទ្ធផលនៃការធ្វើតេស្ត ។ ទម្លាប់នៃការហាត់ប្រាណប្រចាំថ្ងៃ ក៏នឹងត្រូវបានណែនាំក្នុង ព្រឹត្តិការណ៍នេះផងដែរ ។
កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹង និងការអប់រំ ដោយផ្តល់នូវគន្លឹះសំខាន់ៗ ដើម្បីទទួលបាននូវការរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែសកម្មជាងមុន តាមរយៈការជ្រើសរើសអាហារូបត្ថម្ភដែលត្រឹមត្រូវ ដើម្បីជួយទ្រទ្រង់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគាត់ឱ្យបានល្អបរិបូរណ៍។
សុខភាព និងសុខុមាលភាព គឺជាទ្រព្យសម្បត្តិមហាសាលរបស់យើងម្នាក់ៗ។ ដូច្នេះ សូមចូលរួមក្នុងកម្មវិធីណេសត្លេ សុខភាពល្អ ផ្ទះរីករាយ នៅថ្ងៃនេះទាំងអស់គ្នា ដើម្បីបានភ្លក្សផលិតផលដែលមានសារធាតុចិញ្ចឹម និងអាហារូបត្ថម្ភគ្រប់គ្រាន់ ជាពិសេសទទួលបាននូវគន្លឹះសំខាន់ៗ ដែលធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងកាន់តែប្រសើរ និងមានសុខភាពល្អគ្រប់ៗគ្នា ៕