ព័ត៌មានជាតិ

គ ប ម ៖ តម្លៃស្រូវ មិនបានថ្លៃ ដោយសារកត្តា៣យ៉ាង

ភ្នំពេញ ៖ គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន (គ ប ម) នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា ខណៈរដូវច្រូតស្រូវវស្សារបានមកដល់ ប៉ុន្តែតម្លៃស្រូវមិនបានថ្លៃទៅវិញ។

មិនបានថ្លៃរបស់គ ប ម លើកឡើងដោយសារ ៖ ទី១-កសិករសម្រុកលក់ស្រូវ , ទី២- អ្នកទិញស្រូវក្នុងស្រុកនៅមានសមត្ថភាព តិចក្នុងការសម្ងួត និងទិញស្រូវស្តុក និងទី៣-ផ្លូវខូចច្រើនពិបាក ចូលដឹកជញ្ជូន និងខ្វះមធ្យោបាយដឹកជញ្ជូន ។

បើតាម គ ប ម បង្ហាញទៀតថា កសិករសម្រុកលក់ស្រូវដោយសារត្រូវការលុយដោះស្រាយបំណុល និងបញ្ហាជីវភាពជាបន្ទាន់ និងមិនចង់សម្ងួតដោយដៃហេីយខ្វះខាតឡសម្ងួត។

ក្នុងនោះដំណោះស្រាយ ឬ គោលនយោបាយរបស់ គបម គឺ
១.លើកទឹកចិត្ត ឲ្យប្រជាកសិករ សម្ងួតស្រូវដោយខ្លួនឯង។
២.រៀបចំឲ្យមាន សហគមន៍ឡសម្ងួតស្រូវ។
៣. មានកម្មវិធីឥណ្ឌទាន ស្រូវសម្រាប់កសិករ។
៤.ផ្តល់ទុនកម្ចីការប្រាក់ទាប ដល់រោងម៉ាស៊ីនដើមពង្រីកឡសម្ងួត ឃ្លាំងស្តុក និងមធ្យោបាយដឹកជញ្ជូន។
៥.ជួសជុលផ្លូវជនបទ និងរៀបចំរចនាសម្ព័ន្ធ ថែទាំផ្លូវឲ្យបានល្អយូរអង្វែង កុំឲ្យធ្វើមុខខូចក្រោយ។
៦. រដ្ឋជួយទិញស្រូវស្តុកទុក ក្នុងឃ្លាំងដែលជាផ្នែក នៃគោលនយោបាយ សន្តិសុខស្បៀងរបស់ជាតិ៕

To Top