ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើស យុវជនចូលសិក្សា ឥតគិតថ្លៃ លើជំនាញកក់ សំបុត្រយន្តហោះ

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើស យុវជនចូលសិក្សាឥតគិតថ្លៃ លើជំនាញកក់សំបុត្រយន្តហោះ (Ticketing and Reservation) តាមប្រព័ន្ធ AMADEUS ក្រោមកិច្ចសហការ ជាមួយក្រុមហ៊ុន Alliance Plus Solution ចាប់ពីខែធ្នូ ឆ្នាំ២០២០តទៅ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ព្រមទាំងទទួលបានឱកាសការងារលើជំនាញកក់សំបុត្រយន្តហោះ កក់សេវាកម្មស្នាក់នៅ ហូបចុក រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មកម្សាន្តនានាក្នុង និងក្រៅប្រទេសតាមប្រព័ន្ធ AMADEUS ៕

To Top