Covid-19

ប្រមុខការទូតកម្ពុជា ទទួលលទ្ធផល អវិជ្ជមាន ជាលើកទិ៤ ពោលគឺគ្មានឆ្លងកូវីដ១៩

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រកាសថា រូបលោក និងក្រុមគ្រួសារ ទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ជាលើកទី៤ ពោលគឺគ្មានឆ្លងជំងឺ ដ៏កាចសាហាវនេះនោះទេ ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលើហ្វេសប៊ុក នៅរសៀលថ្ងៃទី១៨ វិច្ឆិកានេះ «សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូនទាំងអស់! លទ្ធផលនៃការធ្វើតេស្ត រកមេរោគកូវីដ១៩ លើកទី៤ របស់ខ្ញុំ និងក្រុមគ្រួសារខ្ញុំ គឺអវិជ្ជមានទាំងអស់គ្នា» ។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើតេស្ត ជូនដល់ក្រុមគ្រួសារ និងរូបលោក រួមទាំងមន្ត្រី បុគ្គលិក របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និងបងប្អូនទាំងអស់ ទទួលបានសុខភាពល្អបរិបូណ៌ និងជៀសផុតពីគ្រោះកាចទាំងឡាយ ៕

To Top