ភ្នំពេញ ៖ ក្នុងខួប១ឆ្នាំ នៃការយាងសោយព្រះពិរាល័យ របស់សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្តីឯក នាវេលាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រះបុត្រា-បុត្រី របស់សម្តេចសព្វព្រះហឫទ័យ រៀបចំព្រះពិធីបុណ្យគម្រប់ខួប នាព្រះដំណាក់ ដោយមានការយាង និងអញ្ជើញចូលរួមដោយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ នៃក្រសួងព្រះបរមរាជវាំង ព្រមទាំងលោកគ្រូ អ្នកគ្រូ នៃរបាំព្រះរាជទ្រព្យជាច្រើនរូបផងដែរ។
សម្ដេច រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា ទេវី បាន យាងសោយ ព្រះ ពិរាល័យ ក្នុង ព្រះជន្ម ៧៧ព្រះវស្សា នា វេលា ម៉ោង១២និង៣០ នាទី ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុង មន្ទីរពេទ្យប្រទេសថៃ ដោយជរាពាធ ។
សម្តេចបុប្ផា ទេវី គឺជាព្រះរៀម របស់ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលព្រះអង្គទាំងទ្វេជាបុត្ររបស់អ្នកម្នាង ផាត់ កាញ៉ុល និង អតីតព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ។ សម្តេច ទ្រង់រៀបអភិសេក នៅព្រះជន្ម ១៥ ព្រះវស្សា និង មានបុត្រ ៥ អង្គ ។
សម្តេចបានប្រសូតនៅឆ្នាំ ១៩៤៣ ហើយទ្រង់បានរៀនរបាំព្រះរាជទ្រព្យ ក្នុងព្រះបរមរាជវាំង តាំងពីព្រះជន្ម ៥ព្រះវស្សា មកម្ល៉េះ ៕
![](https://dap-news.com/wp-content/uploads/2020/11/855.jpg)
![](https://dap-news.com/wp-content/uploads/2020/11/856-1.jpg)
![](https://dap-news.com/wp-content/uploads/2020/11/857.jpg)
![](https://dap-news.com/wp-content/uploads/2020/11/858.jpg)
![](https://dap-news.com/wp-content/uploads/2020/11/859.jpg)
![](https://dap-news.com/wp-content/uploads/2020/11/860.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)