ភ្នំពេញ ៖ លោកឧត្ដមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក មេញ្ជាការទីបញ្ជាការជួរមុខ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គកលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអាវរងារ ចំនួន៧២៧អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ។
អំណោយអាវរងារនេះ ត្រូវបាន លោកឧត្ដមនាវីឯក ទៀ សុខា ប្រគល់ជូន ដល់កងនាវាល្បាតទន្លេ ចំនួន១១២អាវ កងជើងទឹកវាយលើគោក ចំនួន១០៨អាវ កងវិស្វកម្មចំនួន៣០អាវ រោងជាងទន្លេចំនួន១០០អាវ សាលាទ័ពជើងទឹក ចំនួន៦២អាវ កងអនុសេនាធំ ការពារចំនួន២២អាវ ។
ថ្លែងទៅកាន់ពិធីនាឱកាសនោះ លោក ទៀ សុខា បានពាំនាំនូវការសួរសុខទុក នាយនាវី នាយនាវីរង ពលនាវិកកងទ័ពជើងទឹក ទាំងអស់ ពីរសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ត្រូវចេះថែរក្សាអនាម័យ អោយបានស្អាត លាងដៃនិងទឹកអាកុល ពាក់ម៉ាស់ ការពារជំងឺកូវិដ១៩ ជានិច្ច កុំភ្លេចខ្លួនអោយសោះ យើងភ្លេចកូវិដ ប៉ុន្តែកូវិដមិនភ្លេចយើងឡើយ ត្រូវរក្សាកំម្លៀតពីគ្នា ជាសវាងនូវក្បែរគ្នា ឆ្លងជំងឺកូវិដ១៩ ផងដែរ៕