ព័ត៌មានជាតិ

ខ្ញុំ ដួង តារា គ្មានជំងឺកូវីដ១៩ទេ

នៅមុននេះបន្តិច ក្រសួងសុខាភិបាលបានប្រកាសលទ្ធផលតេស្តកូវីដ១៩ គឺខ្ញុំគ្មានមេរោគកូវីដ១៩ទេ។ សុខភាពខ្ញុំល្អតាំងពីមុននឹងមកដល់ពេលនេះ​ គឺមិនមានឆ្លងកូវីដ១៩ទេ (ធ្វើតេស្ត៤ដងមកហើយ)។ ចំពោះបងប្អូនដែលបានជួបខ្ញុំកន្លងមក សូមកុំមានការសង្ស័យអ្វី​ មកលើខ្ញុំទៀតទាំងនៅក្នុងទីក្រុងភ្នំពេញ​ និងនៅតាមបណ្តាខេត្ត។

អរគុណបងប្អូនអ្នកសារព័ត៌ទាំងអស់ដែលបានផ្សាយព័ត៌មានពិតពីខ្ញុំ និងផ្សាយព័ត៌ពិតដែលមានប្រយោជន៍​ ដល់សង្គមជាតិ នឹងអរគុណសារព័ត៌មាន​ ដែលបានកែតម្រូវព័ត៌មានមិនពិតមកជាព័ត៌មានពិតប្រាកដ​ កុំអោយប្រជាពលរដ្ឋភ័យព្រួយច្របូកច្របល់ចលាចល។

ថ្ងៃស្អែកនេះ ខ្ញុំនឹងអញ្ជើញបងប្អូនអ្នកាសែតជាង២០នាក់​ ញាំអាហារគុណធម៍ជាមួយខ្ញុំ ដើម្បីមានឱកាសបានស្គាល់រាប់អានបងប្អូន​ អោយកាន់តែមានភាពស្និទ្ធស្នាលនឹងគ្នា។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

(ហ្វេសប៊ុកផេក​ Duong Dara)

To Top