បើទោះបីជាស្ថានភាពកូវីដ-១៩ នៅតែបន្តអូសបន្លាយមនៅលើពិភពលោក មិនទាន់ផុតនៅឡើយក្តី រួមទាំងប្រទេសកម្ពុជា យើងផងដែរនោះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម កាន់តែបង្កើន ការយកចិត្តទុកដាក់ខ្ពស់ និងបន្តជំរុញបន្ថែមទៀត ទៅដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិក ក្រោមឱវាទទាំងអស់ ធ្វើយ៉ាងណារួមគ្នាចូលរួមទប់ស្កាត់ការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ។
ស្ថានភាពវីរុសកូវីដ១៩ បានបន្តរាតត្បាត ស្ទើតែពេញមួយឆ្នាំទៅហើយ នៅលើប្រទេសទាំងឡាយ ក្នុងពិភពលោក រហូតមកដល់ខែវិ ច្ឆិកា ចុងឆ្នាំ២០២០នេះ មិនទាន់បានបង្ហាញពីភាពធូស្រាល ទាំងស្រុងនៅឡើយ ។
![](https://dap-news.com/wp-content/uploads/2020/11/9B188423-5026-4EFE-9105-250E65479D6A-1024x682.jpeg)
លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប.ស.ស. ឆ្លើយតបនិងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា លោកអគ្គនាយកតែងតែមានការ យកចិត្តទុកដាក់ខ្ពស់ និងបានក្រើនរំលឹក ដល់មន្ត្រីបុគ្គលិក ក្នុងស្ថាបន័របស់ខ្លួន ឱ្យបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តវិធាន សុខាភិបាលជាមួយគ្នា និងតួនាទីបំរើអត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិតប្រកបដោយ ស្មារតីទទួលខុសត្រូវ ។
ប.ស.ស. ជាស្ថាប័នមួយ ដែលប្រមុខដឹកនាំ រាជរដ្ឋាភិបាលមានទំនុកចិត្ត ហើយបានប្រគល់ភារកិច្ច ជាប្រតិបត្តិករណ៍តែមួយគត់ ក្នុងការផ្តល់អត្ថប្រយោជន៍ ជូនបងប្អូនកម្មករនិយោជិត ជាសមាជិក ប.ស.ស. ទាំងក្នុងនិងក្រៅប្រពន្ធ័ ។
បើយោងតាមរបាយការណ៍ របស់ការិយាល័យតាវកាលិក នៃ ប.ស.ស. បានឱ្យដឹងថា គ្រាន់តែក្នុងខែតុលា កន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ២.៨ ពាន់លានរៀល ហើយរបស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ជូនស្ត្រី សម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៧២០៦ នាក់ តាមរយៈបេឡាជាតិសន្តិសុខសង្គម ។
បើទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ ប.ស.ស. នៅតែបន្តក្រើនរំលឹកដល់ មន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ រួមចំណែក ក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាពពបំផុត ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេច តែងតែគិតគួរ និងយកចិត្តទុកដាក់ ខ្ពស់បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ គ្រប់ពេលវេលា៕
![](https://dap-news.com/wp-content/uploads/2020/11/AF75D251-7E71-48E2-85AD-45399D7D46E4-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/AFF1FA4F-0461-49EA-83C7-93A9C0177372-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/B7CF5A60-2C34-4E48-808B-1A7BE7B2BDA9-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/68C75C1A-E410-497F-AAC1-63EAAB4B5C47-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/EFA43DDC-4EF2-401E-AC5D-90514C8B73FF-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/11/6FAE2AF4-6452-4CF8-81F6-46E11F0E2E7C-1024x576.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)