ព័ត៌មានជាតិ

ចិនសាទរ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បញ្ចប់ធ្វើចត្តាឡីស័កដោយសុវត្ថិភាព

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយសុវត្ថិភាព។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «អបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយ សុវត្ថិភាព។ សូមជូនពរ ព្រះរាជាណាចក្រកម្ពុជា រីកចម្រើនរុងរឿង ប្រជាជន រស់នៅដោយសុខក្សេមក្សាន្ត!»។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលផ្លូវការចុងក្រោយ ក្នុងការតេស្ដរកវីរុសកូវីដ-១៩ របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង អ្នកនៅជាមួយសម្តេច ដែលបានពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញថា គឺអវិជ្ជមានទាំងអស់គ្នា៕

ដោយ ៖ អេង ប៊ូឆេង

To Top