ព័ត៌មានជាតិ

អូស្ដ្រាលី នឹងផ្ដល់៧០លានដុល្លារបន្ថែមទៀត ដើម្បីរៀបចំហេដ្ឋានរចនាសម្ព័ន្ធនៅកម្ពុជា

ភ្នំពេញ ៖ ផ្អែកលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ដ្រាលីដែលមានស្រាប់នៅកម្ពុជា រដ្ឋាភិបាល អូស្រ្តាលីនឹងផ្តល់ជំនួយចំនួន៧០លានដុល្លារ បន្ថែម ទៀត ដើម្បីជួយរៀបចំផែនការ រចនា និងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាពខ្ពស់ ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចរបស់អាស៊ាន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្ដ្រាលី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ជំនួយនេះនឹងជួយប្រទេសកម្ពុជា អភិវឌ្ឍន៍គម្រោង ដែលខ្លួនត្រូវការ ដើម្បីបង្កើនសេដ្ឋកិច្ចរបស់ខ្លួន និងធ្វើឲ្យប្រសើរឡើងនូវការទទួលបានសេវាកម្ម សម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈផ្លូវថ្នល់ល្អប្រសើរ ទឹកស្អាត ថាមពលអាចទុកចិត្តបាននិងមាននិរន្តរភាព ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលអាចដំណើរការបាន»៕

To Top