ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ នូវការងារមួយចំនួន សម្រាប់ការអនុវត្តឆ្នាំសិក្សា ២០២០-២០២១ ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ឆ្នាំសិក្សា២០២០-២០២១ នេះដំណើរការ នៃការអប់រំមធ្យមសិក្សា ចំណេះទូទៅសាធារណៈ ផ្ដោតយ៉ាងសំខាន់លើលទ្ធ ផលសិក្សារបស់សិស្ស ដើម្បីឆ្លើយតបទៅនឹងស្ដង់ដារ កម្មវិធីសិក្សារបស់ក្រសួងអប់រំ ដោយធានាឲ្យមានការចូលរួមគាំទ្រ និងសហការរបស់មាតាបិតា/អ្នកអាណាព្យាបាលសិស្ស សហគមន៍ អាជ្ញាធរ ដែនដី និងអ្នកពាក់ព័ន្ធ៕
ដោយ ៖ អេង ប៊ូឆេង
![](https://dap-news.com/wp-content/uploads/2020/11/954-1.jpg)
![](https://dap-news.com/wp-content/uploads/2020/11/957.jpg)
![](https://dap-news.com/wp-content/uploads/2020/11/955-1.jpg)
![](https://dap-news.com/wp-content/uploads/2020/11/956.jpg)
![](https://dap-news.com/wp-content/uploads/2020/11/972-1-710x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/11/973-1-739x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/11/974-734x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/11/975-739x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/11/976-731x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/11/977-739x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)