ព័ត៌មានជាតិ

ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិន ជួបលោក ញឹក ប៊ុនឆៃ ប្រធានបក្សខ្មែររួបរួមជាតិ

ភ្នំពេញៈ លោក Wu Chuanbing ទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគេហដ្ឋានលោក ញឹក ប៊ុនឆៃ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ប្រាប់អ្នកកាសែត ថា ដោយទទួលបានដំណឹងថា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច រួបរួមគ្នាឡើងវិញ និងដោយគណៈប្រតិភូចិនចង់ឲ្យបញ្ជាក់ច្បាស់ អំពីការរួបរួមគ្នានេះ និងពាក់ព័ន្ធការធ្វើសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ រវាងគណបក្សខ្មែររួបរួមជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សខ្មែរតែមួយ ដែលនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

លោកបានបញ្ជាក់ថា នៅចុងខែវិច្ឆិកានេះ ឬដើមខែធ្នូ គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច នឹងចាប់ផ្តើមដំណើរការ អំពីការបង្រួបបង្រួមគ្នា រវាងគណបក្សទាំងពី រសម្រាប់ការចូលរួមបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះដើម្បីទទួលសំឡេង និងការគាំទ្រពីប្រជាពលរដ្ឋ នៅក្នុងជំនួបពិភាក្សា លោក Wu Chuanbing បានពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំគណបក្សកុម្មុយនិស្តចិន ជូនចំពោះលោក ញឹក ប៊ុនឆៃ។

លោក ក៏បាន វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដ៏ធំធេងដែលប្រជាជនកម្ពុជា សម្រេចបានលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក៏បានផ្សព្វផ្សាយដោយសង្ខេបនូវខ្លឹមសារដ៏ សំខាន់នៃសន្និបាត ពេញអង្គលើកទី៥ នៃគណៈកម្មាធិការ កណ្តាលគណបក្សកុម្មុយនីស្តចិន អាណត្តិទី១៩ ហើយបាននាំយកនូវសៀវភៅ ដ៏មានគុណតម្លៃមានចំណងជើងថា “XI JINPING THE GOVERNANCE OF CHINA” ភាគទី៣ របស់លោកប្រធានាធិបតី ស៊ី ជីនភីង ជូនលោក ញឹក ប៊ុនឆៃ ផងដែរ។

ជាការឆ្លើយតប លោកញឹក ប៊ុនឆៃ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន និងឯកអគ្គរដ្ឋទូតចិនប្រចាំ នៅប្រទេសកម្ពុជា និងបានផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំចិន និង ឯកអគ្គរដ្ឋទូតចិន និងសហការីទាំងអស់របស់ស្ថានទូតចិន នៅកម្ពុជា។

លោក ញឹក ប៊ុនឆៃ ក៏បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំបក្ស និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រ និងផ្តល់ជំនួយយ៉ាងច្រើន មកជួយដល់ប្រទេសកម្ពុជា និងប្រជារាស្ត្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលោក ញឹក ប៊ុនឆៃ ក៏បានជម្រាបជូនគណៈប្រតិភូចិនផងដែរ អំពីជំហរក្នុងការគាំទ្រនយោបាយចិនតែមួយ និងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដោយសន្តិវិធីនិងដោយសន្តិភា ៕

To Top