ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សា CREA ៖ ដល់ពេលវិនិយោគហើយ កុំបន្តរង់ចាំទៀត

ភ្នំពេញ ៖ ដោយមានការសង្កេតឃើញថា មួយរយៈពេលកន្លងមកនេះ ករណីផ្ទុះជំងឺឆ្លងដ៏កាចសាហាវ នៅទូទាំងពិភពលោក ដែលបង្កឡើង ដោយវីរុស កូវីដ១៩ បានធ្វើឲ្យបណ្ដាអ្នកវិនិយោគ លើវិស័យអចលនទ្រព្យ ទាំងជាតិនិងអន្តរជាតិ មានការស្ទាក់ស្ទើររារែកនិងរង់ចាំ នូវការវិនិយោគលើវិស័យ អចលនទ្រព្យនៅប្រទេសកម្ពុជា ដូចជាការទិញ-លក់ដីធ្លី ផ្ទះសំម្បែង និងគម្រោងផ្សេងៗជាដើម។

លោក ឃាង ពុទ្ធី ប្រធានប្រឹក្សាភិបាល សមាគមអ្នកជំនាញ អចលនទ្រព្យ (CREA) បានថ្លែងប្រាប់មជ្ឍមណ្ឌលព័ត័មានដើមអម្ពិល នៅថ្ងៃ២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា “ការវិនិយោគ នឹងធ្វើការចាប់ផ្ដើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ចឹងហើយពួកគាត់ (បណ្ដាអ្នកវិនិយោគ លើវិស័យអចលនទ្រព្យ) ត្រូវតែគិតត្រៀមឲ្យ បានស្រេចថា ពួកគាត់គួរតែ ទៅវិនិយោគ នៅតំបន់ណា ។ ដូច្នេះហើយក្នុងកំឡុងរយៈពេលខែឆ្នូនេះ គឺជាពេលដែលពួកគាត់ ត្រូវគិតពិចារណាឲ្យបាន គ្រប់ជ្រុងជ្រោយ យ៉ាងហោចណាស់ រយៈពេលមួយខែដែរ ហើយជាពេលដែលត្រូវវិនិយោគ” ។

លោកបានបន្ថែមថា ដោយយោងទៅ តាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទយុទ្ធនាការ ការពារនិងប្រឆាំងជំងឺឆ្លង រាតត្បាលកូវីដ១៩ ព្រឹត្តិការណ៍៣ វិឆ្ឆិកានិងរលកទី២ នៃជំងឺកូវីដ ។ បន្ថែមពីលើនេះ បណ្ដាប្រទេសលើពិភពលោក សុទ្ធតែបានប្រកាស ចំពោះការរកឃើញអំពីវាក់សាំង ដែលមានប្រសិទ្ធភាព ក្នុងការការពារជំងឺកូវីដ១៩ រហូតដល់៩០ភាគរយ ៕

To Top