ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសចិននឹង ធ្វើទស្សនកិច្ចកូរ៉េខាងត្បូង ដើម្បីពិភាក្សាបញ្ហានានា រួមទាំងបញ្ហា កូរ៉េខាងជើងផង

បរទេស៖ ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើទស្សនកិច្ចប្រទេស កូរ៉េខាងត្បូង នៅសប្ដាហ៍ក្រោយនេះ ដើម្បីធ្វើកិច្ចពិភាក្សានានា ដែលរួមបញ្ចូលទាំងបញ្ហា កូរ៉េខាងជើងនិងមេរោគកូរ៉ូណា ស្របពេលតំបន់ត្រៀមរៀបចំ សម្រាប់ការផ្លាស់ប្តូរដែល អាចកើតមាន ក្រោមរដ្ឋបាលអាមេរិកថ្មី។

ក្រសួងកូរ៉េខាងត្បូង បាននិយាយប្រាប់ថា លោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ នឹងធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល នៅថ្ងៃពុធសប្ដាហ៍ក្រោយ ហើយដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនោះ នឹងរួមបញ្ចូលទាំងកិច្ចពិភាក្សាគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-whaផង។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិននេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសទាំងពីរ ពិភាក្សាគ្នាពីភាពអាចទៅរួចនៃដំណើរទស្សនកិច្ចធ្វើឡើងដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ទៅកាន់ទីក្រុងសេអ៊ូល ដែលគេធ្លាប់បានរំពឹងនឹងធ្វើនៅដើមឆ្នាំនេះ ប៉ុន្តែបានពន្យាពេលវិញ ដោយសារតែបញ្ហារាតត្បាតនៃមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង 

To Top