មុននេះបន្តិច ខ្ញុំបានចុះផ្តល់អំណោយសម្តេចទាំងទ្វេ ជូនបងប្អូនប្រជាពលរដ្ឋ១ពាន់គ្រួសារនៅស្រុកសង្កែ ខេត្ត បាត់ដំបង។ ពេលនេះខ្ញុំកំពុងចេញដំណេីរទៅភ្នំពេញវិញ។
ពិតប្រាកដណាស់ សម្តេចតេជោនាយករដ្ឋមន្រ្តីមិនអោយពលរដ្ឋដាច់បាយដោយសារកូវីដ១៩ ឬដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងដូចពេលកន្លងទៅនេះឡេីយ។
កូនចៅប្រជាពលរដ្ឋ សូមគោរពអរគុណ សម្តេចទាំងទ្វេដែលតែងតែយកចិត្តទុកដាក់គិតគូ ពីសុខទុក្ខពលរដ្ឋគ្រប់ទីកន្លែង។
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
(ហ្វេសប៊ុកផេក Duong Dara)







