ព័ត៌មានជាតិ

ប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ នៅស្រុកសង្កែ ខេត្តបាត់ដំបង ទទួលអំណោយ​ ដ៏ថ្លៃថ្លា ពីសម្ដេចតេជោ

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី ២១​ ខែវិច្ឆិកា ឆ្នាំ ២០២០​ ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោក​ ដួង​ តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយយករដ្ឋមន្រ្តី បានដឹកនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកត្តិព្រឹត្តបណ្ឌិត មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារ នៅស្រុកសង្កែ ខេត្តបាត់ដំបង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករមួយបាវ មីមួយកេះ អាវយឺតមួយមួយ ត្រីខមួយយួរ ទឹកសុទ្ធមួយកេះ និងថវិការចំនួន ៥០.០០០រៀល។

លោក ដួង តារា បានថ្លែងនៅក្នុងពិធីនោះថា សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទីណាបងប្អូនប្រជាពលរដ្ឋ​ មានទុក្ខលំបាក ទីនោះគឺតែងតែមានវត្តមានរបស់សម្តេចទាំងទ្វេ គឺលោកទាំងពីរ តែងតែចុះមកជួបប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីចង់ដឹងចង់ឃើញសុខ និងទុក្ខរបស់ប្រជាពលរដ្ឋដោយផ្ទាល់។ ទោះបីជាលោកជាប់រវល់ មិនបានអញ្ជើញមកដោយផ្ទាល់ដី ក៏លោកតែងតែចាត់តំណាងរបស់លោក​ អោយចុះមកជួប សួរសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ។ ជាក់ស្តែង ព្រឹកនេះ ខ្ញុំបាទបានទទួលការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់ពីសម្តេចដើម្បីពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខ និងអំណោយដ៍ថ្លៃថ្លាទាំងនេះមកចែកជូនបងប្អូននាឱកាសនេះ។

ឆ្លៀតឳកាសនោះផងដែរ លោក​ ដួង តារា បានផ្ដាំផ្ញើនិងណែនាំបងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាអនាម័យខ្ពស់ ដោយត្រូវសម្អាតដៃ ពាក់ម៉ាស់ មានគម្លាតសង្គមជាប្រចាំ ហើយត្រូវអនុវត្តតាមការណែនាំនានា របស់ក្រសួងសុខាភិបាល ដើម្បីចៀសវាង កុំឱ្យឆ្លងមេរោគ កូវីត១៩។ ទោះជាប្រទេសកម្ពុជាយើងជាប់ចំណាត់ថ្នាក់លេខមួយក្នុងការការពារទប់ស្កាត់ មេរោគកូវីដ១៩​ ក៏ដោយ ក៏យើងនៅតែរក្សា ការពារជានិច្ច ដើម្បី ចៀសវាងឲ្យបានដាច់ខាត់ ពីការឆ្លងមេរោគ កូវីដ១៩​ នេះនៅក្នុងប្រទេសយើង។

លោក​ ដួង តារា បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានគោរពស្រលាញ់សម្តេចតេជោនាយករដ្ឋមន្រ្តី​ និងថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈ សុវត្ថភាព និងសន្តិសុខយ៉ាងល្អប្ប្អូ ល្អប្រសើរជូន​ ប្រជាពលរដ្ឋយើង៕

To Top