ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលទាក់ទង នឹងអាស៊ាន អូស្រ្តាលី បានប្រកាសផ្ដល់ថវិកា ២៣២លានដុល្លារ ដើម្បី គាំទ្រសមាហរណកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់មេគង្គ រួមទាំង កសាងភាពធន់នឹងបរិស្ថាន ផងដែរ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្រ្តាលី ប្រចាំ កម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ការធ្វើបែបនេះ នឹងជួយប្រទេសក្នុងទន្លេមេគង្គ ដោះស្រាយការបំពុលទឹកទន្លេ ក៏ដូចជា ពង្រឹងប្រព័ន្ធប្រកាសអាសន្នឆាប់រហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជា ទឹកជំនន់ដែលបានជួបប្រទះនៅកម្ពុជា នាប៉ុន្មានខែថ្មីៗនេះ» ៕