ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញបើកកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពាក់ព័ន្ធ ចំណុះក្រសួងមហាផ្ទៃ​ ព្រមទាំងតំណាងពីក្រសួង ស្ថាប័ន មួយចំនួនទៀត នៅទីស្ដីការក្រសួង៕

To Top