ភ្នំពេញ ៖ ដោយអនុវត្តន៍តាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
វេលាម៉ោង២១និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកការស្រាវជ្រាវឈាន ដល់ការបង្ក្រាបជាក់ស្តែងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ ស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកទៀង ច័ន្ទសា អធិការនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។
លោកអធិការបានបន្តថា ក្រោយឃាត់ខ្លួន កម្លាំងរបស់លោកបាន ដកហូតវត្ថុតាងរួមមាន ១-ក្រាមពណ៍សថ្លា សង្ស័យជាសារធាតុញៀន ចំនួនៈ ២០៩កញ្ចប់ ( ក្នុងនោះមានកញ្ចប់ធំ ចំនួន០៣កញ្ចប់ ) ,២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននិងសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីបន្តស្រាវជា្រវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕