ព័ត៌មានជាតិ

តៃវ៉ាន់នឹង ការពារអធិបតេយ្យភាព ដោយនាវាមុជទឹកថ្មី ស្របពេលមានភាព តានតឹងជាមួយចិន

បរទេស៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃអង្គារនេះ បានប្តេជ្ញាថានឹងការពារអធិបតេយ្យភាព របស់កោះកាន់លទ្ធិប្រជាធិបតេយ្យ ដោយការផលិតកងថ្មីនៃនាវាមុជទឹកអភិវឌ្ឍឡើងក្នុងស្រុក ហើយនោះគឺជាគម្រោង ដ៏សំខាន់មួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ទប់ទល់នឹងប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍មួយ ដែលក៏មានការចូលរួមដោយលោក Brent Christensen ជាមន្ត្រីការទូតជាន់ខ្ពស់ អាមេរិកមូយរូបផងនោះ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ការផលិតនេះ បង្ហាញពិភពលោកឲ្យឃើញនូវឆន្ទៈមោះមុតរបស់តៃវ៉ាន់ ក្នុងកិច្ចការពារអធិបតេយ្យភាព របស់ខ្លួន”។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា នៅក្នុងពិធីបើកចាប់ផ្តើមការបង្កើត កងនាវាមុជទឹកថ្មី នៅក្នុងទីក្រុង Kaohsiung ស្ថិតនៅភាគខាងត្បូងនោះ លោកស្រីប្រធានាធិបតីតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានហៅការផលិតនាវាមុជទឹកនោះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ សម្រាប់សមត្ថភាពការពាររបស់តៃវ៉ាន់ ក្រោយយកឈ្នះលើបញ្ហាប្រឈមនិងមន្ទិលសង្ស័យនានា៕

To Top