ព័ត៌មានជាតិ

សម្ដេច ស ខេង ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពី ការប្រឆាំងឧក្រិដ្ឋកម្ម ឆ្លងដែនលើកទី១៤

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពី ការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AMMTC) តាមប្រព័ន្ធសន្និសីទវីដេអូ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គលេខាធិការ អគ្គលេខាធិការរង ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួងមហាផ្ទៃ៕

To Top