ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ដោយ មានការចូលរួមពីប្រតិភូអមដំណើរ រដ្ឋមន្រ្តីនៃក្រសួង-ស្ថាប័ននានា ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានខេត្តមណ្ឌលគិរី ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត និងអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕