ព័ត៌មានជាតិ

ពលរដ្ឋសញ្ជាតិអាមេរិក ៦នាក់ ត្រូវបានកាត់ទោស នៅក្នុងប្រទេសវេណេស៊ុយអេឡា

បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកនៅថ្ងៃសុក្រ បានរាយការណ៍ថា តុលាការកំពូលវេណេស៊ុយអេឡា កាលពីថ្ងៃព្រហស្បតិ៍ បានផ្តន្ទាទោសពលរដ្ឋ ជនជាតិអាមេរិកាំងចំនួន ៦នាក់ ពីបទពុករលួយហើយបានកាត់ទោស ពួកគេឱ្យជាប់ពន្ធនាគារផងដែរ។

ជនជាតិអាមេរិកទាំង ៦នាក់ ដែលត្រូវបានគេដឹងថា ធ្លាប់ជាមនុស្សដែលធ្វើការ ក្នុងតំណែងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនចម្រាញ់ប្រេង Citgo មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួននៅប្រទេសវេណេស៊ុយអេឡា ពីបទប្រព្រឹត្តអំពើពុករលួយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

ក្នុងចំណោមនោះប្រាំនាក់ វបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំនិង ១០ ខែខណៈម្នាក់ក្នុងចំណោម ពួកគេត្រូវបានកាត់ទោស ១៣ ឆ្នាំ។ គួរឲ្យដឹងដែរថា Citgo ជារបស់ក្រុមហ៊ុនប្រេងរដ្ឋ របស់វេណេស៊ុយអេឡា Petroleos de Venezuela (PDVSA) ៕

ប្រែសម្រួល៖ ស៊ុន លី

To Top