ភ្នំពេញ ៖ ដើម្បីរួមចំណែកស្ដារសេដ្ឋកិច្ចជាតិឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ក្រសួងពាណិជ្ជកម្ម នឹងបន្ដរៀបចំពិព័រណ៍ ផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២ ០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ការរៀបចំ ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចគ្រប់ប្រព័ន្ធរវាង រាជធានី-ខេត្ត ទូទាំងប្រទេស និងរួមចំ ណែកដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិឡើងវិញ»។
ក្រសួងពាណិជ្ជកម្ម នឹងប្រមូលកៀរគរផលិតផលខ្មែរដែលមានគុណភាពខ្ពស់ សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងមាន ការវេចខ្ចប់បានល្អត្រឹមត្រូវអនុលោមតាមស្ដង់ដារផលិតកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេសមកដាក់តាំងបង្ហាញ និងស្វែ ងរកដៃគូយកទៅលក់បន្ដ។
សូមជម្រាបថា ក្នុងអំឡុងពេលពិធី រៀបចំពិព័រណ៍ ផលិតផលខ្មែរ ក្រសួងពាណិជ្ជកម្ម នឹងសហការជាមួយគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធជំងឺកូវីដ-១៩ ដោយអនុលោមតាមស្ដង់ដារ សុខាភិបាលជាតិ ៕
ដោយ ៖ អេង ប៊ូឆេង