ព័ត៌មានជាតិ

រដ្ឋបាលស្រុកខ្សាច់កណ្ដាល ចូលរួមពិធីផ្សព្វផ្សាយ ថ្នាក់មូលដ្ឋានគម្រោង ពិពិធកម្មកសិកម្មកម្ពុជា

កណ្ដាល ៖ លោក ចាន់ តារា អភិបាលរងស្រុកខ្សាច់កណ្ដាល តំណាងលោក ប៊ុន ផេង អភិបាលស្រុក បានចូលរួមពិធីផ្សព្វផ្សាយគម្រោង «ពិពិធកម្មកសិកម្មកម្ពុជា» កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកខ្សាច់កណ្ដាល។

សូមជម្រាបថា ក្នុងពិធីផ្សព្វផ្សាយថ្នាក់មូលដ្ឋានគម្រោង ពិពិធកម្មកសិកម្មកម្ពុជា ក្រោមអធិបតីភាពលោក គង់ ភាជ ប្រធាននាយកដ្ឋានកសិកម្ម ឧស្សាហកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ហ៊ សុផល អនុប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដកណ្ដាល ព្រមទាំង ភាគី ពាក់ព័ន្ធ មួយចំនួន ទៀត ផងដែរ។

សូមបញ្ជាក់ថា សិក្ខាកាមចូលរួម ពិធីផ្សព្វផ្សាយថ្នាក់មូលដ្ឋានគម្រោង ពិពិធកម្មកសិកម្មកម្ពុជា មានចំនួន៣ស្រុក រួមមាន ៖ ស្រុកខ្សាច់កណ្ដាល ,ស្រុកល្វាឯម និងស្រុកមុខកំពូល ដោយមានសមាសភាពចូលរួម សរុបចំនួន៤០នាក់៕

To Top