ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួង​សុខាភិបាល:​ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានអ្ន​កមានអាការ:ពុល​ ១១នាក់

ភ្នំពេញ៖​ វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា​ គិតត្រឹមម៉ោង១៨:០០នាទីនៃថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ​ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មានអ្នកមានអាការ:ពុល​ ១១​ នាក់​ (ស្រី​ ១នាក់) និង​ នៅមណ្ឌលសុខភាព​អភិវឌ្ឍន៌ មានបុរសចំនួន​២២​នាក់​ កំពុង់សង្រ្គោះបឋម។

លោកស្រីវេជ្ជបណ្ឌិត​ បានបន្តថា​ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង​ កំពុងបញ្ជូនអ្នកមាន​ អាការ:ពុលធ្ងន់​ចំនួន​ ៤នាក់​ ទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត​ រាជធានីភ្នំពេញ។

លោក​ស្រី​ ស្នេីសូមបងប្អូន​ កុំពិសារស្រាស​ ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ​ ដេីម្បីចៀសផុតពីការពុល​ ដែលធ្វេីឲ្យបាត់បង់ជីវិត។

To Top