ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ ក្រសួងសុខាភិបាលបាន ថ្លែងនៅយប់ថ្ងៃ២៨ វិច្ឆិកា ករណីឆ្លងកូវីដលើស្ត្រីជាប្រពន្ធ អគ្គនាយកដ្ឋាន ពន្ធនាគារលោក ឆែម សាវុធ គឺជាការឆ្លងទ្រង់ទ្រាយធំ ដែលត្រូវស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ អ្នកឆ្លងកូវីដ១៩។
ខាងក្រសួងសុខាភិបាល ក៏បានត្រៀមបញ្ចេញ គ្រូពេទ្យដើម្បីចុះស្រាវជ្រាវ អ្នកពាក់ព័ន្ធ។
ក្រសួងក៏ស្នើសុំគោលការណ៍ ដើម្បីពិនិត្យលើមន្រ្តីផ្សេងទៀត ដែលបានមកចូលរួមប្រជុំ ជាមួយលោកឆែម សាវុធផងដែរ។