Covid-19

Breaking News: ក្រសួងសុខាភិបាល ប្រកាស បិទ សណ្ឋាគារភ្នំពេញ ២ថ្ងៃ ដោយសារអ្នកឆ្លង ជំងឺកូវីដ១៩ បានទៅហាត់ប្រាណ និងងូតទឹក

ភ្នំពេញ៖ ក្រសួងសុខាភិបាល បាន ប្រកាសពីការបិទសណ្ឋាគារ ភ្នំពេញ រយៈពេល ២ថ្ងៃដោយសារ អ្នកជំងឺកូវីដ-១៩ បានទៅហាត់ប្រាណ និងហែលទឹកនៅទីនោះ។

តាមរយៈហ្វេសប៊ុក នាព្រឹកថ្ងៃទី២៩ វិច្ឆិកានេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ” តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាព ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះ រយ:ពេលពីរថ្ងៃ ដើម្បីស្រាវជ្រាវ រកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត”។

ក្រសួងបន្ថែមថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហើយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមអញ្ជើញមកធ្វើតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំ ដោយក្រសួងសុខាភិបាល ហើយបានចេញផ្សាយ នៅព្រឹកម៉ិញនេះ ឲ្យបានគ្រប់ៗគ្នា៕

To Top