Covid-19

ក្រសួងសុខាភិបាល យកបរិវេណ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតធ្វើតេស្ត សិស្សនិងគ្រូ ដែលពាក់ព័ន្ធ ភរិយារបស់ លោក ឆែម សាវុធ

ភ្នំពេញ៖ ក្រសួងសុខាភិបាល​ នៅថ្ងៃទី២៩ ខែ វិច្ឆិកា នេះ បានកំណត់យកបរិវេណ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្រាប់ធ្វើតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹងករណី ស្ត្រីភរិយារបស់លោក ឆែម សាវិធ អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ។

តាមរយៈគេហទំព័រហ្វេសប៊ុក​ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ” ទីតាំងមួយទៀតត្រូវបាន កំណត់រៀបចំ សម្រាប់ធ្វើតេស្ត ដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធនឹង ករណីស្ត្រីភរិយា ឯកឧត្តមអគ្គនាយក ពន្ធនាគារ ដែលរកឃើញ វិជ្ជមាន វីរុសកូវីដ-១៩ថ្មី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ គឺនៅក្នុងបរិវេណ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ដូច្នេះសូមអញ្ជើញសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ដែលពាក់ព័ន្ធករណីខាងលើ ទៅធ្វើតេស្តឲ្យបានគ្រប់ៗគ្នា៕

To Top