ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍។
ក្រសួងបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំយុវជននិងកីឡា សម្រេចរផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្ន រយៈពេល២សប្ដាហ៍ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបន្តការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច លើកលែងតែថ្នាក់ទី១២ ដែលត្រូវបន្តសិក្សាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០។
![](https://dap-news.com/wp-content/uploads/2020/11/33C21EFF-8E15-4B58-B226-B3E70E09C0B7-714x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)