ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសសម្រេចទម្លាក់ថវិកាជាង ១ពាន់លានរៀល ទៅកាន់រាជធានី-ខេត្ត និង កំណត់សម្រេចផ្តល់ថវិកាជួយ ពលរដ្ឋក្រីក្រមួយគ្រួសារសរុប ៣០ម៉ឺនរៀល ក្នុងរយៈពេលធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃ បើគិតមួយ១ថ្ងៃ ស្មើនឹង២ម៉ឺនរៀល។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រាក់ឧបត្ថម្ភសម្រាប់ ប្រជាពលរដ្ឋក្រីក្រ ក្នុងពេលធ្វើចត្តាឡីស័ក១៥ នៅរាជធានី-ខេត្ត សរុបទាំងអស់ចំនួន ១.១១៧.០០០.០០០៕