Covid-19

សម្តេចតេជោ ហ៊ុន សែន៖ ការធ្វើចត្តាឡីស័ក ដោយគ្មានអង្ករច្រកឆ្នាំង មិនមែនជារឿងសមរម្យឡើយ (វីដេអូ)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្នើដល់ក្រសួងសុខាភិបាល ត្រូវបញ្ចេញថវិកាឲ្យទៅ អភិបាល រាជធានី-ខេត្ត ដើម្បីឲ្យពួកគាត់ មានលទ្ធភាពយកប្រាក់ទាំងនោះ ទៅជួយកន្លែងធ្វើចត្តាឡីស័ក ព្រោះបើពលរដ្ឋក្រីក្រធ្វើចត្តាឡី ហើយដោយគ្មានអង្ករច្រកឆ្នាំង មិនមែនជារឿងសមរម្យឡើយ។

ក្នុងឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា ករណីប្រពន្ធ លោក ឆែម សាវុធ អគ្គនាយកដ្ឋានពន្ធនាគារឆ្លងកូវីដ១៩នោះ គឺហៅថា ព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ។

សម្ដេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមហៅថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ហេតុអ្វីដែលជាយើងត្រូវប្រើនូវពា ក្យបែបនេះ។ មុននេះយើងក្នុងករណីទស្សន កិច្ចរបស់រដ្ឋមន្ដ្រីហុងគ្រី ដែលមានការចម្លងនៅក្នុងស្រុករបស់យើង ដើម្បីជៀសផុតផលប៉ះពាល់ទៅលើឈ្មោះ និងអាចជះឥទ្ធិពលអាក្រក់ទៅលើទំនាក់ទំនងរវាង កម្ពុជា- ហុងគ្រី ខ្ញុំក៏បានប្រសិទ្ធនាម ព្រឹត្តិការណ៍ នោះ ហៅថា ព្រឹត្តិការណ៍ ៣ វិច្ឆិកា»។

សម្ដេចតេជោបន្ដថា ពេលវេលានេះមិនមែនជាពេល វេលាស្ដីបន្ទោសគ្នាទៅវិញទៅមកឡើយ តែជា ពេលវេលាសម្រាប់ សាមគ្គីភាពគ្នាដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងជំងឺកូវីដ-១៩។ សម្ដេចបង្ហាញការ សោកស្ដាយយ៉ាងខ្លាំងដែលបាន កើតជំងឺកូវីដនៅកម្ពុជា ហើយបញ្ហានេះមិនមែនមានតែកម្ពុជាទេ គឺកើតមានឡើងនៅលើពិភពលោក។

សម្ដេចថា កម្ពុជាបានឆ្លងកាត់ទៅលើសមរភូមិ ចំនួន៣ រួមមាន៖ សមរភូមិទី១-ទប់ស្កាត់នូវការនាំចូលកូវីដ-១៩ ,សមរភូមិទី២-គឺទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ និងសមរភូមិទី៣-ព្យាបាលអ្នក ដែលបានឆ្លងជំងឺកូវីដ-១៩ ឲ្យជាសះស្បើយឡើងវិញ។

សម្ដេចតេជោ ក៏បានអំពាវនាវឲ្យអ្នកពាក់ព័ន្ធ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ទៅតេស្ករកវីរុសកូវីដ-១៩ ខណៈ សម្ដេចថា «សុខចិត្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ប្រសើរជាងគិតថា ខ្លួនឯងមិនមានការឆ្លងកូវីដ-១៩» ការធ្វើបែបនេះនឹងធានាសុវ ត្ថិភាពសម្រាប់ផ្ទាល់ខ្លួន ជាពិសេស ធានាសុវត្ថិភាពនៅក្នុងក្រុមគ្រួសារ និងអ្នកដទៃដែលបានប៉ះពាល់។ដូច្នេះសម្ដេច ក៏បានផ្ដាំផ្ញើទៅប្រជាពលរដ្ឋ ត្រូវចាត់ទុកថា ខ្លួនឯងមាន ប្រសើរជាងថា ខ្លួនឯងគ្មានជំងឺកូវីដ-១៩ ព្រោះជំងឺនេះ មាន ការឆ្លងលឿនណាស់ ដូច្នេះប្រជាពលរដ្ឋត្រូវមាន ប្រុងប្រយ័ត្នគ្រប់ពេលវេលា។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំមណ្ឌលធ្វើចត្តាឡី ស័កគ្រប់ រាជធានី-ខេត្ត ដើម្បីងាយស្រួលប្រជាពលរដ្ឋ ក្នុងការរកជំងឺកូវីដ-១៩ ខណៈនៅកម្ពុជា មានកន្លែងធ្វើចត្តាឡី ស័កមួយចំនួនទៀតផងដែរ។ សម្ដេចថា ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គឺសម្ដេចត្រូវតែមានទំនាក់ទំនងជាប់ជានិច្ច ដោយមិនអាចអាក់ខានបានឡើយនោះទេ ព្រោះដោយសារសម្ដេចក៏ជាប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ១៩ និងដើរតួជានាយករដ្ឋមន្រ្តីផង ទើបសម្ដេចត្រូវធ្វើកិច្ចការងារនេះ ឲ្យបានម៉ត់ចត់ ដោយមិនឲ្យមានចន្លោះប្រហោង ត្រង់ណាមួយឡើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់ដល់ ហើយក្រសួងសុខាភិបាល ត្រូវផ្ដល់លុយជូនមកអភិបាលខេត្ត ដូចជា ខេត្តសៀមរាប ជាដើម ឬខេត្តណាដែលតម្រូវការធ្វើចត្តាឡីស័ក ដើម្បីឲ្យពួកគាត់មានលទ្ធ ភាព សម្រាប់យកប្រាក់នោះទៅជួយ ទៅដល់អ្នកត្រូវធ្វើចត្តាឡីស័កបើមិនដូច្នេះទេ ពួកគាត់ធ្វើចត្តាឡីស័ក ដោយគ្មានអង្ករច្រកឆ្នាំង គឺវាមិនមែនជាសមរម្យទេ»។

សម្ដេចតេជោ បានឲ្យដឹងថា ករណីជួយឧបត្ថម្ភអ្នកធ្វើចត្តាឡីស័ក ចំពោះជនក្រីក្រ គឺមានតែស្រុកខ្មែរមួយទេ ដើម្បីឲ្យគាត់មានម្ហូប អាហារ ក្នុងរយៈពេល១៤ នៃការធ្វើចត្តាឡីស័ក។ សម្ដេចថា ក្រសួងសុខាភិបាល ត្រូវបញ្ចេញថវិកាទៅឲ្យ តាមខេត្ត ដើម្បីឲ្យខេត្តចាត់ចែង កំណត់គ្រួសារណាដែលក្រីក្រ ដើម្បីធ្វើការផ្គត់ផ្គង់ថវិកាឲ្យទៅពួកគេ ដោយក្នុង១គ្រួសារ ១ម៉ឺនរៀល ទៅ២ម៉ឺនរៀល ក្នុងចំនួន១ថ្ងៃ។សម្ដេចថា ដូច្នេះមិនត្រូវខ្លាចការបញ្ចេញថវិកា ប្រើប្រាស់នាពេលនេះទេ។ ដោយវិធីតែមួយគត់ គឺត្រូវធ្វើការផ្ដល់ថវិកាឲ្យពួកគេ សម្រាប់ប្រើប្រាស់តាមតម្រូវការ។

សម្ដេចតេជោ ក៏បានផ្ដាំផ្ញើទៅដល់ អភិបាលរាជធានី-ខេត្ត ត្រូវយកថវិកាដែលក្រសួងសុខាភិបាលផ្ដល់ឲ្យនេះ ត្រូវអនុវត្តន៍ឲ្យបាននូវតាមបទបញ្ជាឲ្យ សម្ដេចតេជោ ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម ដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាភិបាល។ សម្ដេចថា បើប្រជាពលរដ្ឋមានការសង្ស័យ ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់ ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ ១៤ថ្ងៃសិន។ សម្ដេចជំរុញឲ្យប្រជាពលរដ្ឋ ត្រូវតាំងខ្លួនជាអ្នក ចុះចាញ់ និងជាអ្នកខ្លាចកូវីដ តែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេ ត្រូវការពារជាប់ជានិច្ច ជាពិសេស អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

ដោយ៖ អេង ប៊ូឆេង

To Top