ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសផ្អាកការរៀនសូត្ររបស់ សិស្សថ្នាក់ទី១២ នៅក្នុងសាលា តែបន្តរៀនតាមអនឡាញ

ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡាន ចេញសេចក្ដីជូនដំណឹងផ្លូវការ ស្ដីពីការផ្អាកសកម្មភាពជួបជុំ រយៈពេល១៥ថ្ងៃ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ខណៈសិស្សថ្នាក់ទី១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាមអនឡាញ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅរក្សាទុកដដែល ។

ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាន នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ និងរីករាលដាលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ក្រសួងអប់រំ យុវជន និងកីឡា សូមដាក់ចេញនូវវិធានការ ដូចខាងក្រោម៖
ទី១៖ ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី ២០នាក់ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
ទី២៖ ផ្អាកការរៀនសូត្ររបស់សិស្សថ្នាក់ទី១២ និងការបំប៉នត្រៀមប្រឡង ដែលធ្វើឡើងនៅក្នុងគ្រឹះស្ថានសិក្សា ឬលក្ខណៈប្រមូលផ្ដុំ។ សិស្សថ្នាក់ទី១២ ត្រូវបន្តធ្វើស្វ័យសិក្សា និងរៀនតាមអនឡាញ។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ ធ្នូ ២០២០ នៅរក្សាទុកដដែល
ទី៣៖ ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល១៥ថ្ង
ទី៤៖ ផ្អាករាល់ការហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ រយៈពេល១៥ថ្ងៃ៕

To Top