ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ព័ត៌មានលោក កើត រិទ្ធ ឆ្លងកូវីដ១៩ ជារឿងមិនពិត

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឆ្លើយតប ទៅមនុស្សមួយចំនួនដែលបង្ហោះ សារជាសំឡេងថា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វិជ្ជមានកូវីដ១៩ នោះគឺជារឿងមិនពិតឡើយ។

លោក ជិន ម៉ាលីនថ្លែងថា “មានការបង្ហោះសារ សំឡេងផ្សព្វផ្សាយព័ត៌មានបំពុលថា ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ វិជ្ជមាន COVID-19 ។ តាមពិត លទ្ធផលពិនិត្យសំណាកលើកទី១កាលពីម្សិលមិញ គឺអវិជ្ជមាន COVID-19” ៕

To Top