បរទេស៖ នៅថ្ងៃចន្ទនេះ ប្រទេសចិន តាមសចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ខ្លួននឹងធ្វើការដាក់ ទណ្ឌកម្មលើបុគ្គលចំនួន៤រូប ជុំវិញការមានអាកប្បកិរិយាដ៏អាក្រក់ ចំពោះបញ្ហាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី គឺទីក្រុងហុងកុង។
ទីភ្នាក់ងារសារព័ត៌មាន Us News ដែលចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាំក្យរបស់ក្រសួងការ បរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់សន្និសីទកាសែតមួយថា បុគ្គលទាំង៤រូបនោះ នឹងត្រូវហាមឃាត់មិនឲ្យធ្វើដំណើរចូលមកក្នុងប្រទេសចិននោះទេ។
គួរបញ្ជាក់ថា នៅក្នុងខែនេះ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងដាក់ទណ្ឌកម្មលើជនជាតិចិន៤នាក់ថែមទៀត ពាក់ព័ន្ធនឹងសកម្មភាពនានា ជុំវិញបញ្ហានៅអតីតអាណានិគមអង់គ្លេស ដែលបានប្រគល់ឲ្យប្រទេសចិនគ្រប់គ្រងវិញ នៅក្នុងឆ្នាំ១៩៩៧៕
![](https://dap-news.com/wp-content/uploads/2020/11/IMG_20201130_201439_023.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)