ព័ត៌មានជាតិ

អាជ្ញាធរស្រុកខ្សាច់ កណ្តាល បដិសេធថាមាន យុវជន២នាក់ក្នុងមូលដ្ឋាន ខ្លួនឆ្លងកូវីដ១៩

ភ្នំពេញ ៖ រដ្ឋបាលស្រុកខ្សាច់កណ្តាលបំភ្លឺ និងបដិសេធទាំងស្រុងចំពោះការ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសបុក (Forward Messenger) ដែល លើកឡើងថា មានយុវជនពីរនាក់ក្នុងឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ផ្ទុកជំងឺកូវីដ-១៩ ជាព័ត៌មានមិនពិត។

ជាតាមពិត យុវជនពីរនាក់ ឈ្មោះ ពៅ ពិឆីង ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ បាន ហ៊ុយទ្រី ភេទប្រុស អាយុ២២ឆ្នាំ ជាមិត្តភ័ក្តគ្នាបាននាំគ្នាទៅដើរលេងនៅផ្សារទំនើបអ៉ីអន១ ក្នុងអំឡុងពេលហានិភ័យនេះ។

ជាក់ស្តែង យុវជនទាំងពីរនាក់ បានត្រឡប់មកគេហដ្ឋានវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរឃុំ បានសហការជាមួយមណ្ឌលសុខភាពឃុំស្វាយ រមៀត ចុះណែនាំ និងបានធ្វើតេសពិនិត្យ សុខភាពពួកគេទាំងពីរ ដោយមានកំរិតកម្តៅត្រឹមតែ ៣៦.៥ ហើយជាលទ្ធផល សុខភាពធម្មតាទាំងអស់គ្នា និងបានណែនាំឲ្យធ្វើចត្តាឡីស័កនៅគេហដ្ឋានផ្ទាល់ ។

ចំពោះក្នុងករណីនេះ អភិបាលស្រុកខ្សាច់កណ្តាល បានឲ្យពួកគាត់ធ្វើចត្តាឡីស័ក្តចំនួន ១៤ថ្ងៃ នៅផ្ទះរបស់ផ្ទាល់ និងបានណែនាំគាត់ថែរក្សាសុខភាព អនាម័យខ្លួនប្រាណផងដែរ៕

To Top