Covid-19

រដ្ឋសភា បញ្ចេញបញ្ជីឈ្មោះ ថ្នាក់ដឹកនាំ និងតំណាងរាស្ត្រ មានទំនាក់ទំនងជាមួយលោក ឡូយ សុផាត ដែលពាក់ព័ន្ធផ្ទាល់ លោក ឆែម សាវុធ

ភ្នំពេញ ៖ តាមរយៈលិខិតមួយច្បាប់ ផ្ញើទៅលោក ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីសុខាភិបាល លេខាធិការដ្ឋានរដ្ឋសភាជាតិ បានបង្ហាញឈ្មោះតំណាងរាស្ត្រ និងមន្ត្រីរាជកាមានការជាប់ពាក់ព័ន្ធ លោក ឡូយ សុផាត ដែល ពាក់ព័ន្ធផ្ទាល់ជាមួយ លោក ឆែម សាវុធ កំពុងមានជំងឺកូវីដ១៩។

ឥស្សរជន និងមន្ដ្រីរាជការ ដែលមានហានិភ័យមធ្យមក្នុងការឆ្លង កូវីដ-១៩ មាន ៣១រូប ក្នុងនោះ មានសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា លោក ងួន ញ៉ិល លោកស្រី ឃួន សុដារី ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួន ។

ដោយឡែក មន្ដ្រីដែលមានហានិភ័យទាប មាន៣៥រូប ដូចជា ៖ លោក ពេញ ម៉េងហួត ,លោក ប៉ក់ ប៊ុនឆេន ,កញ្ញា ខាន់ ម្លឹះរត្ន៍ និងលោកស្រី ឡោះ ម៉ារី និងមន្រ្តីមួយចំនួនទៀត ៕

To Top