ព័ត៌មានជាតិ

ក្រសួងសាធារណការ ឲ្យផ្អាកការបង្រៀន បើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរ បណ្តោះអាសន្ន ១៥ថ្ងៃ

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសឲ្យធ្វើការផ្អាកដំណើរ ការបណ្តុះបណ្តាល នៅតាមសាលាបង្រៀនបើកបរយានយន្ត និងប្រឡងយកបណ្ណបើកបរ យានយន្ត ជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួង សាធារណការ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ បានឲ្យដឹងថា ការផ្អាកជាបណ្ដុះអាសន្ននេះ ដើម្បីចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ។ ជាពិសេស ប្រជាពលរដ្ឋ បន្តថែរក្សាអនាម័យ គម្លាតសុវត្ថិភាព និងពាក់ម៉ាសតាមការចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីក រាលដាល ឭនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ៕

To Top