ព័ត៌មានជាតិ

រាជរដ្ឋាភិបាល យល់ព្រមឲ្យរៀបចំ ក្រុមមេធាវីប្រចាំរដ្ឋបាល រាជធានី-ខេត្ត

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រមឲ្យ រៀបចំក្រុមមេធាវីប្រចាំរដ្ឋបាល រាជធានី-ខេត្ត ចំនួនចាប់ពី២នាក់ ដល់៤នាក់ ដើម្បីផ្តល់យោបល់ផ្នែកច្បាប់ និងជួយការពារផលប្រយោជន៍ ឲ្យរដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្តឹងតវ៉ា ឬបណ្តឹងព្រហ្មទណ្ឌ។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី នាពេលថ្មីៗនេះ បានឲ្យដឹងបន្ថែមថា ត្រូវ ប្រេីប្រាស់ថវិការបស់រដ្ឋបាលរាជធានី- ខេត្ត ដើម្បីជួយឧបត្ថម្ភក្រុមមេធាវីក្នុងចំនួនចន្លោះពី ១ ០០០ ០០០រៀល ទៅ ១ ២០០ ០០០ រៀល ក្នុងម្នាក់ ក្នុងមួយខែ៕

To Top