ព័ត៌មានជាតិ

ព្រះមហាក្សត្រ៖ ក្រោមការដឹកនាំរាជរដ្ឋាភិបាល ធ្វើឲ្យស្ថានភាពជនពិការល្អប្រសើរ

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជ បន្ទូលថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យស្ថានភាពជនមានពិការភាព មានលក្ខណៈកាន់តែល្អប្រសើរ។

ក្នុងឱកាសទិវា ជនមានពិការភាពកម្ពុជាលើកទី ២២ និងអន្តរជាតិលើកទី៣៨ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ព្រះមហាក្សត្រ បានផ្ញើព្រះរាជសារអបអរសាទរថា “សព្វថ្ងៃនេះ ក្រោមកាជើកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សា សកម្មភាពជនពិការ បានធ្វើឲ្យជីវភាពរស់នៅរបស់បងប្អូន កូនចៅ មានពីកាភាព កាន់តែប្រសើរឡើងជាលំដាប់ ។ ខ្ញុំព្រះករុណា ខ្ញុំសូមសម្ដែងព្រះរាជ ហឫ ទ័យគាំទ្រ ដោយស្មោះ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានឆន្ទៈខ្ពស់ ប្រកបដោយភាពប្រាកដនិយម ក្នុងការលើកកម្ពស់ សុខុមាលភាពធន់ងាយរងគ្រោះ ពិសេសជនមានពិកាភាព” ។

ព្រះរាជសារព្រះមហាក្សត្របន្តថា សមិទ្ធផលធំៗខាងលើនេះ បានសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជដ្ឋាភិបាល ដើម្បីបម្រើបុព្វហេតុដ៏ថ្លៃថ្លារបស់ជនមាន ពិការភាពកម្ពុជា ។ ព្រះមហាក្សត្រ លើកទឹកចិត្តដល់រាជរដ្ឋាភិបាលបន្ថែមទៀត ដើម្បីបង្កសកម្មភាពដ៏ល្អប្រពៃថ្លៃថ្លានេះ ។

បន្ថែមពីលើនេះទៀត ព្រះករុណា ព្រះមហាក្សត្របន្តថា សុខុមាលភាពរបស់ជនមានពិការភាព ត្រូវបាន យកចិត្តទុក្ខដាក់ នឹងក្លាយ ជាកម្មវត្ថុអាទិភាព ក្នុងការធ្វើអន្តរាគមន៍ និងសង្គ្រោះបន្ទាន់ ពីគ្រោះហានិភ័យ ប្រកបដោយសុវត្តិភាព ។ ព្រះអង្គស្នើដល់អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍនានា ត្រៀមបំពាក់បន្ថែម ឧបករណ៍ សម្ភារ បរិក្ខារបរិភោគ ទីកន្លែង និងយន្តការជំពេញ ដោយផ្តោតជាពិសេស លើជនមានពិការភាព ក្នុងអំឡុងពេលស្តារឡើងវិញ ក្រោយគ្រោះមហន្តរាយ ដោយជំនន់ទឹកភ្លៀង កន្លងមក៕

To Top