ភ្នំពេញ ៖ ក្នុងអំឡុងពេលនៃការ បង្ការទប់ស្កាត់ការចម្លង ជំងឺកូវីដ-១៩ ពាក់ព័ន្ធនឹង «ព្រឹត្រិការណ៍សហគមន៍ ២៨ វិច្ឆិកា» ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ ព្រមទាំងសាធារណជន អំពីវិធានការមួយចំនួន ក្នុងការចេញ-ចូល ទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ។
សូមជម្រាបថា ក្នុងសេចក្ដីណែនាំសេចក្ដីណែនាំអំពី ការចេញ-ចូលទីស្ដីការក្រសួងមហាផ្ទៃ និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ក្នុងអំឡុងពេលនៃការបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ មាន៧ចំណុច សម្រាប់ ថ្នាក់ដឹកនាំ មន្ដ្រីរាជការស៊ីវិល មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃ យកទៅអនុវត្តជាប់ជាប្រចាំ៕