ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចផ្អាកការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៧-១២ធ្នូ

ភ្នំពេញ៖ ដើម្បីឆ្លើយតបតាមតម្រូវការ ចាំបាច់របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡដ្ឋានជាតិសម្រាប់ ប្រមូលសំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងអប់រំ យុវជន និងកីឡា សម្រេច ផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា «បុគ្គលិកអប់រំដែលមានទីតាំង បម្រើការងារក្នុងបរិវេណពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ»៕

To Top