ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយ ម៉ាស់ចំនួន ១០.០០០ម៉ាស និងជែលចំនួន ១.០០០ដប ពីលោក វ៉ូ ង៉ុកលី អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ដើម្បីប្រើប្រាស់ ក្នុងការប្រយុទ្ធប្រឆាំងនិងជំងឺរាតត្បាតកូវីដ-១៩ ។
ជាមួយគ្នានេះ អភិបាលខេត្ត សង្ឃឹមថា នឹងមាន ប្រជាពលរដ្ឋ សប្បុរសជនបន្តនាំយកអំណោយ មនុស្សធម៌ឧបត្ថម្ភដល់រដ្ឋបាលខេត្តបន្តទៀត ដើម្បីយកទៅប្រើប្រាស់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុបានទាន់ពេលវេលា៕